by jobseekkh_Info | Mar 7, 2025
សេចក្តីប្រកាស «កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ឆ្នាំ២០២៥-២០២៦»
ឱកាសទទួលបានអាហារូបករណ៍ដើម្បីអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញមិនមែនសិល្បៈ

អាហារូបករណ៍នេះមានគោលដៅ ជួយគាំទ្រដល់អ្នកនៅក្នុងវិស័យសិល្បៈវប្បធម៌ដែលត្រូវការឱកាសនេះ អាចសិក្សានិងបញ្ចប់ការសិក្សាជំនាញសិល្បៈវប្បធម៌បានដោយជោគជ័យ អភិវឌ្ឍគុណតម្លៃផ្ទាល់ខ្លួនដែលមានការគិតទូលំទូលាយ និងបណ្តុះសក្តានុពលលើការដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌។

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥

មានចម្ងល់បន្ថែមសូមទាក់ទងទៅកាន់៖ sormanak@cambodianlivingarts.org
ឬ តាមលេខទូរស័ព្ទនេះ៖ ០១០ ៩៤១ ២២៤
by jobseekkh_Info | Feb 21, 2025
អង្គការសម្រេចសុបិនកុមារកម្ពុជា មានកិត្ដិយសសូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ នៅតាមបណ្តាវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជា ឬសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២២, ២០២៣, ២០២៤ ដែលមិនទាន់មានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ឲ្យបានជ្រាបថា។ អង្គការសម្រេចសុបិនកុមារកម្ពុជាត្រូវការជ្រើសរើសសិស្សអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៤៥នាក់ ដើម្បីចូលរៀនតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានគោលដៅមួយចំនួននៅរាជធានីភ្នំពេញ។
បេក្ខជនដែលចាប់អារម្មណ៍ អាចជ្រើសរើសការស្នើសុំ និងដាក់ពាក្យតាមវិធីណាមួយដូចខាងក្រោម៖
១. អាចស្នើសុំ និងដាក់ពាក្យនៅការិយាល័យរបស់ អង្គការសម្រេចសុបិនកុមារកម្ពុជាដោយផ្ទាល់ ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ លេខទូរសព្ទទំនាក់ទំនង ០៩៥ ៨១៩ ១៨១/០៣១ ២២ ១០ ៣៣៣ (ម៉ោងធ្វើការ ៨ព្រឹក ដល់ ៥ល្ងាច) ។
បន្ទាប់ពីបំពេញពាក្យរួចបេក្ខជនអាចផ្ញើមកកាន់ក្រុមការងារទទួលបន្ទុកអាហារូបករណ៍តាមរយៈតេឡេក្រាមឬ Email ខាងក្រោម៖
– លោក សួន ផល្លា តេឡេក្រាម៖ ០៩៥ ៨១៩ ១៨១ ឬ Email: phalla@childsdream.org
– កញ្ញា មៀន ស្រីអ៊ីម តេឡេក្រាម៖ ០៣១ ២២ ១០ ៣៣៣ ឬ Email: sreyim@childsdream.org
**ចែក និងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥
សូមអរគុណ!
សូមចូលតាមលីងតេឡេក្រាមខាងក្រោម ដើម្បីសាកសួរសំណួរបន្ថែម៖
by admin | Feb 7, 2024
Scholarship to study in Romania ️ Romanian Government Scholarship ✈️
️ For bachelor’s, master’s, and doctoral degrees
Can learn many skills except medicine such as Medicine, Dental Medicine and Pharmacy
Learn Romanian for bachelor’s and master’s degrees, while doctoral can study in English.
Scholarships include school fees, accommodation, monthly allowances, health insurance, travel expenses, as well as other expenses.
How to apply: Apply online by filling out the form.
Required documents:
- Score Bulletin
- Bachelor’s degree, diploma, bachelor’s degree or research proposal
- Birth Certificate
- Passport or ID card
- CV
Application Deadline: 16 March 2024 Result Announcement: 15 July 2024
Details: https://scholarships.studyinromania.gov.ro/scholarship-about
Sign up for this Romanian scholarship via the following link: https://bit.ly/4bn1nBE
