Child’s Dream Cambodia Network

Child’s Dream Cambodia Network

Feb 21, 2025

អង្គការសម្រេចសុបិនកុមារកម្ពុជា មានកិត្ដិយសសូមជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ នៅតាមបណ្តាវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជា ឬសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២២, ២០២៣, ២០២៤ ដែលមិនទាន់មានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ឲ្យបានជ្រាបថា។ អង្គការសម្រេចសុបិនកុមារកម្ពុជាត្រូវការជ្រើសរើសសិស្សអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៤៥នាក់ ដើម្បីចូលរៀនតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានគោលដៅមួយចំនួននៅរាជធានីភ្នំពេញ។
បេក្ខជនដែលចាប់អារម្មណ៍ អាចជ្រើសរើសការស្នើសុំ និងដាក់ពាក្យតាមវិធីណាមួយដូចខាងក្រោម៖
១. អាចស្នើសុំ និងដាក់ពាក្យនៅការិយាល័យរបស់ អង្គការសម្រេចសុបិនកុមារកម្ពុជាដោយផ្ទាល់ ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ លេខទូរសព្ទទំនាក់ទំនង ០៩៥ ៨១៩ ១៨១/០៣១ ២២ ១០ ៣៣៣ (ម៉ោងធ្វើការ ៨ព្រឹក ដល់ ៥ល្ងាច) ។
២. ទាញយកពាក្យតាមរយៈលីង៖ https://shorturl.at/4rWGJ
បន្ទាប់ពីបំពេញពាក្យរួចបេក្ខជនអាចផ្ញើមកកាន់ក្រុមការងារទទួលបន្ទុកអាហារូបករណ៍តាមរយៈតេឡេក្រាមឬ Email ខាងក្រោម៖
– លោក សួន ផល្លា តេឡេក្រាម៖ ០៩៥ ៨១៩ ១៨១ ឬ Email: phalla@childsdream.org
– កញ្ញា មៀន ស្រីអ៊ីម តេឡេក្រាម៖ ០៣១ ២២ ១០ ៣៣៣ ឬ Email: sreyim@childsdream.org
**ចែក និងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥
សូមអរគុណ!
សូមចូលតាមលីងតេឡេក្រាមខាងក្រោម ដើម្បីសាកសួរសំណួរបន្ថែម៖

You May Also Like…

គ្រូបង្រៀន

គ្រូបង្រៀន

សាលាអន្តរជាតិ ប៉េកាំង ត្រូវការជ្រើសរើសបុគ្គលិក ជ្រើសរើស បុគ្គលិក គ្រូ ភាសាអង់គ្លេស ពេញម៉ោង ០៥ នាក់ គ្រូ ភាសាចិន...

sale

sale

ឱកាសការងារបានមកដល់ហើយអ្នកមានចំណាប់អារម្មណ៍ឆាប់រួសរាន់ឡើង ក្រុមហ៊ុនទូរស័ព្ទ OPPO ត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់:...