យុវជនអាហារូបករណ៍វិស័យកសិកម្ម

យុវជនអាហារូបករណ៍វិស័យកសិកម្ម

Jun 13, 2025

ដំណឹងជ្រើសរើសយុវជនអាហារូបករណ៍វិស័យកសិកម្ម
គម្រោង៖ កសិដ្ឋានសិក្សាកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ សម្រាប់យុវជនជំនាន់ថ្មីខេត្តកំពង់ធំ
(Resilient Agriculture for a New Generation – Developing a Learning Farm in Kampong Thom Project)
លក្ខណៈសម្បត្តិ៖
✅ យុវជនទាំងពីរភេទអាយុ ១៥-៣៥ ឆ្នាំ
✅ លើកទឹកចិត្តសម្រាប់សិស្សដែលបោះបង់ការសិក្សា និងចំណាកស្រុក
✅ មានចំណង់ចំណូលចិត្ត និងស្រលាញ់វិស័យកសិកម្ម
✅ មានចំណេះដឹងខ្លះៗពីកសិកម្ម (បើមាន)
✅ អាចអាន និងសរសេរភាសាខ្មែរ
✅ ចង់បង្កើនជំនាញក្នុងដំណាំបន្លែ ចិញ្ចឹមមាន់ ត្រី និងឃ្មុំ
✅ អាចលះបង់ពេលវេលា ស្ម័គ្រចិត្តរៀនទ្រឹស្តី និងអនុវត្ត ៦ខែ
✅ មានបំណងក្លាយជាយុវជនសហគ្រិនភាព
✅ ចូលរួមជាមួយគម្រោងយ៉ាងតិច ៣ឆ្នាំ
✅ មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន
✅ យុវជនជនជាតិដើមភាគតិច និងចំណាកស្រុកនៅស្រុកប្រាសាទបល្ល័ង្ក (លើកទឹកចិត្តអោយដាក់ពាក្យ)
អត្ថប្រយោជន៍៖
បណ្តុះបណ្តាល ៦វគ្គ ដោយឥតគិតថ្លៃ
គាំទ្រគម្រោងខ្នាតតូចសម្រាប់អនុវត្តចំណេះដឹង
ទទួលអាហារូបករណ៍ ៥០% (ស្នាក់នៅ + អាហារបីពេលសម្រាប់អ្នកនៅឆ្ងាយ)
លិខិតបញ្ជាក់ការសិក្សា និងបទពិសោធន៍
ឱកាសស្ម័គ្រចិត្តជាមួយអង្គការ និងមន្ទីរពាក់ព័ន្ធ
ព័ត៌មានបន្ថែម៖
អាសយដ្ឋាន៖ ភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ទូរសព្ទ៖ (+855) 77 597 466
វេបសាយ៖ www.afd-cambodia.org
ហ្វេសប៊ុក៖ AFD Cambodia
ចុះឈ្មោះឥឡូវនេះ
– ផុតកំណត់៖ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥
May be an image of 2 people and text

You May Also Like…

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.