ឱកាសសិក្សាផ្នែកបដិសណ្ឋារកិច្ចដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា 2026 បានមកដល់ហើយ!!!
កម្មវិធី12ខែ ទៅលើជំនាញ៖
• សេវាកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ
• ការចម្អិនអាហារ / ចុងភៅ
• ធ្វើនំ ឆុងកាហ្វេ នឹងគំនិតសហគ្រិនភាព
តើយើងនឹងផ្តល់ជូននូវអ្វីខ្លះ?
• ផ្គត់ផ្គង់សម្ភារៈមូលដ្ឋានសម្រាប់ ការរស់នៅប្រចាំថ្ងៃ
• សម្ភារៈចម្អិនអាហារ
• ការផ្គត់ផ្គង់សម្ភារៈអនាម័យ
• សម្ភារៈសិក្សា
• ការគាំទ្រ 24 ម៉ោងពីបុគ្គលិកសង្គមរបស់យើង។
*** លក្ខខណ្ឌនៃការដាក់ពាក្យ
• ភេទប្រុស និងស្រី ចាប់ពីអាយុ18 ដល់ 24ឆ្នាំ
• មកពីគ្រួសារក្រីក្រដែលគ្មានធនធានសម្រាប់ការអប់រំបន្ថែម និងគ្រួសារដែលមានកូនច្រើន
• មានការលើកទឹកចិត្តខ្ពស់ក្នុងការធ្វើការនៅក្នុងវិស័យបដិសណ្ឋារកិច្ច។
• ផ្តល់អាទិភាពដល់ស្ត្រី ការបោះបង់ការសិក្សា និងយុវជនជនជាតិដើមភាគតិច
• អាចអាន និងសរសេរជាភាសាខ្មែរបាន
• បេក្ខជននឹងត្រូវចូលរួម “វគ្គព័ត៌មាន” ដើម្បីស្វែងយល់អំពីកម្មវិធី អង្គការស្លាបព្រាកម្ពុជា មុនពេលដាក់ពាក្យចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈ ពេល 12 ខែ។
• ការសម្រេចចិត្តចុងក្រោយផ្អែកលើគណៈកម្មការជ្រើសរើសសិក្ខាកាមអង្គការស្លាបព្រាកម្ពុជា បន្ទាប់ពីធ្វើទស្សនកិច្ចគ្រួសាររបស់បេក្ខជននីមួយៗ។
*** សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមទាក់ទងក្រុមការងារជ្រើសរើសសិស្ស៖
ទូរស័ព្ទលេខ 012 737 913 (Telegram)
អុីម៉ែល socialworkmanager@spoonscambodia.org
គេហទំព័រ www.spoonscambodia.org
បើមានចំណាប់អារម្មណ៍សូមបំពេញពាក្យបានតាមរយៈដំណរលីង៖ https://shorturl.at/F4de1 ឬដាក់ពាក្យផ្ទាល់នៅមណ្ឌលសិក្សារបស់អង្គការស្លាបព្រាកម្ពុជា អាសយដ្ឋាន ផ្ទះលេខ 142 ក្រុម5 ភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ផែនទី Google Map: https://maps.app.goo.gl/dNSBGZUw3QRPrKFC7…